ក.ប.ទ.
-
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
រាជធានីភ្នំពេញ៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាសហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង បានអញ្ជើញចូលរួមសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា សមាជិក សមាជិកានៃអង្គសន្និបាត នៅវិមានសន្តិភាព។ H.E. Sok Puthyvuth attended the Conference to Summarize…
-
ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់អគារសេនាធិការ និងបើកការដ្ឋានកសាងហេដ្ឋារចនាសម្ព័ន្ធនានារបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ
តាកែវ៖ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់អគារសេនាធិការ និងបើកការដ្ឋានកសាងហេដ្ឋារចនាសម្ព័ន្ធនានារបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សាយ សំអាល់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរទាំង៧ លោកនាយ នាយរងការិយាល័យទាំងអស់ លោកមេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក នាយទាហាន នាយខេត្តទាហានរង នៃកងរាជអាវុធហត្ថខេត្ត…
-
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
រាជធានីភ្នំពេញ៖ ថ្ងៃទី៥ និងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលពិធីបើកស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងពិធីបិទស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ អនុប្រធាន និងសមាជិក គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក…
-
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញថ្លែងសុន្ទរកថាបើកក្នុងវគ្គបណ្តុះបណ្តាលស្ដីពី អភិបាលកិច្ចទិន្នន័យសម្រាប់បរិវត្តកម្មឌីជីថល
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររៀបចំគោលនយោបាយអភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ បានអញ្ជើញថ្លែងសុន្ទរកថាបើកក្នុងវគ្គបណ្តុះបណ្តាលស្ដីពី អភិបាលកិច្ចទិន្នន័យសម្រាប់បរិវត្តកម្មឌីជីថល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោក លោកស្រី ជាអនុប្រធាន សមាជិក ក្រុមការងាររៀបចំគោលនយោបាយអភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ ប្រធានមជ្ឈមណ្ឌល UNESCAP-APCICT ប្រធានវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសិក្ខាកាម នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ H.E. Sok Puthyvuth to Deliver an Opening Remarks at Training on Data…
-
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមបើកវេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្វែងយល់អំពីនវានុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងកាលានុវត្តភាពសម្រាប់ កម្ពុជានាពេលអនាគត”
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមបើកវេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្វែងយល់អំពីនវានុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងកាលានុវត្តភាពសម្រាប់ កម្ពុជានាពេលអនាគត” រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមបើកវេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្វែងយល់អំពីនវានុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងកាលានុវត្តភាពសម្រាប់ កម្ពុជានាពេលអនាគត” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ វាគ្មិនជាតិនិងអន្តរជាតិ តំណាងមកពីក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំ វិស័យឯកជន និងអ្នកសារព័ត៌មាន…
-
ពិធីសំណេះសំណាលជាមួយកីឡាករទូក ង ទាំង៦ មកពីខេត្តតាកែវ
ពិធីសំណេះសំណាលជាមួយកីឡាករទូក ង ទាំង៦ មកពីខេត្តតាកែវ រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាសហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយកីឡាករទូក ង ទូទាំងខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត អភិបាលនៃគណៈអភិបាលខេត្តតាកែវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង និងកីឡាករទូក ង ទាំង៦ មកពីខេត្តតាកែវ នៅកំពង់ផែស្វយ័តភ្នំពេញ។ **** H.E. Sok Puthyvuth…
-
ឯកឧត្តម សុខ ពុទ្ធិវុធ និងលោកជំទាវ គឹម សេដ្ឋានី អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអប់រំតាមប្រព័ន្ធឌីជីថល រវាងអង្គការ អ៊ី ប៊ី ស៊ី(EBC) និងក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (CAMGSM)
ឯកឧត្តម សុខ ពុទ្ធិវុធ និងលោកជំទាវ គឹម សេដ្ឋានី អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអប់រំតាមប្រព័ន្ធឌីជីថល រវាងអង្គការ អ៊ី ប៊ី ស៊ី(EBC) និងក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (CAMGSM) រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ និងលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអប់រំតាមប្រព័ន្ធឌីជីថល រវាងអង្គការ អ៊ី…
-
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដឹកនាំប្រតិភូទស្សនកិច្ចមជ្ឈមណ្ឌលទិន្នន័យនៅក្រុមហ៊ុន ByteDC
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដឹកនាំប្រតិភូទស្សនកិច្ចមជ្ឈមណ្ឌលទិន្នន័យនៅក្រុមហ៊ុន ByteDC រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំប្រតិភូទស្សនកិច្ចមជ្ឈមណ្ឌលទិន្នន័យនៅក្រុមហ៊ុន ByteDC ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ មន្រ្តីជំនាញនៃក្រុមហ៊ុន Huawei, ក្រុមហ៊ុន Huawei Marine Network, និងក្រុមហ៊ុន China Railway Construction Corporation។ H.E. Sok Puthyvuth Leads a Delegation to…
-
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល តំណាងស្ថានទូត និងតំណាងអង្គការក្រៅរដ្ឋាភិបាល នៅវិមានសន្តិភាព។ **** H.E. Sok Puthyvuth Attends a Ceremony to Receive Cambodian Antiquities…
-
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)
រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាសមាជិកគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក គ.រ.ឌ. ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សរុបប្រមាណ ១០០នាក់ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ H.E. Sok Puthyvuth Attends…