
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ក្រោមគម្រោងជំនួយអភិវឌ្ឍន៍ឥតសំណងរបស់សាធារណរដ្ឋកូរ៉េ បានអញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់ លោកជំទាវ ពៅ វរលក្ម្សណ៍ អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចក្រៅប្រព័ន្ធ មកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)។
កម្មវិធីទស្សនកិច្ចនេះមានគោលបំណងបង្ហាញអំពីការផលិតមាតិកាឌីជីថល ការធ្វើឌីជីថលនីយកម្មមេរៀន ការរៀបចំថ្នាលអប់រំឌីជីថល ការដំឡើងហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលនានា ដើម្បីជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងចែករំលែកបទពិសោធន៍និងចំណេះដឹងលើការធ្វើបរិវត្តកម្មឌីជីថលក្នុងការអប់រំនិងបណ្តុះបណ្តាល។

H.E. Sok Puthyvuth Welcomes Study Tour of delegates from Ministry of Industry, Science, Technology and Innovation
Phnom Penh: H.E. Sok Puthyvuth Secretary of State of the Ministry of Post and Telecommunications and President of the Project Management Committee on the Establishment and Operation of Education Nursery Using Information and Media Technology under the Grant Development Project of the Republic of Korea Welcoming delegates Luk Chumteav Pov Vorleak, Undersecretary of State of the Ministry of Industry, Science, Technology and Innovation and President of the Secretariat of the Informal Economy Committee at Educational Broadcasting Cambodia (EBC).
This study tour aims to demonstrate the production of digital content, digitalization of lessons, the design of digital education nurseries, the installation of training infrastructure to promote digital transformation in education and vocational training, and to share experiences and knowledge on digital revolution services in education and training.
In the morning of May 6, 2025.