

រាជធានីភ្នំពេញ៖ ថ្ងៃទី៥ និងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលពិធីបើកស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងពិធីបិទស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ អនុប្រធាន និងសមាជិក គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត ព្រមថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ននានា ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូសន្និសីទZoom សរុបប្រមាណ ១៨០០នាក់ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។




H.E. Sok Puthyvuth Attend the Conference to Summarize the 5-Year Work Results 2020-2024 of the Journey to Digital Transformation and to Raise the Future Work Directions of the Ministry of Post and Telecommunications
Phnom Penh: H.E. Sok Puthyvuth, Secretary of State of the Ministry of Post and Telecommunications, Attended the Conference to Summarize the 5-Year Work Results 2020-2024 of the Journey to Digital Transformation and to Raise the Future Work Directions of the Ministry of Post and Telecommunications, which was opening under the high presidency of H.E. Chea Vandeth, Minister of Post and Telecommunications, and the closing under the high presidency of Samdech Maha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, with the participation of His Excellency, Madam, leaders, vice-chairmen and members of the Digital Government Committee, leaders, civil servants and staff of the Ministry of Post and Telecommunications, provincial departments of Post and Telecommunications, and leaders of various ministries and institutions participated in person and via Zoom video conference, a total of approximately 1,800 people at the Sokha Phnom Penh Hotel.
February 5 and 6, 2025



