,

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជេីញជាអធិបតីក្នុងពិធីបើកកម្មវិធីសង្រ្កាន្ត វិទ្យាល័យ សុខ អាន ដូងខ្ពស់បូរីជលសារ

SPV-VD Avatar

តាកែវ៖ រសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានអញ្ជេីញជាអធិបតីក្នុងពិធីបើកកម្មវិធីសង្រ្កាន្ត វិទ្យាល័យ សុខ អាន ដូងខ្ពស់បូរីជលសារ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ប្រធានក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈអភិបាលស្រុក អនុប្រធាន និងសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ លោកនាយក នាយករងរដ្ឋបាលស្រុក មន្ត្រីរាជការនៃការិយាល័យ-ស្រុក កងកម្លាំងទាំងបី មេឃុំ លោកនាយក លោកគ្រូ អ្នកគ្រូ សិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅវិទ្យាល័យ សុខ អាន ដូងខ្ពស់បូរីជលសារ។

ឯកឧត្តមប្រធាន ក៏បានកោតសរសើរប្អូនៗយុវជននៃវិទ្យាល័យ សុខ អាន ដូងខ្ពស់ បូរីជលសារ ដែលចេះចាំយ៉ាងស្ទាត់នូវបទចម្រៀងនគររាជ (គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា) និងពង្សាវតាខ្មែរ ព្រមទាំងបានច្រៀងដោយផ្ទាល់នៅក្នុងពិធីបើកកម្មវិធី សង្រ្កាន្តវិទ្យាល័យ សុខ អាន ដូងខ្ពស់ បូរីជលសារ។


H.E. Sok Puthyvuth presided over the opening ceremony of the Sangkan at Sok An DongKhpous Boreichulsar High School

Takeo: H.E. Sok Puthyvuth, Member of the Permanent Committee of the Central Committee of the Union of Youth Federations of Cambodia and President of the Union of Youth Federations of Cambodia (UYFC) -Takeo, presided over the opening ceremony of SangKran festival at Sok An DongKhpous Boreichulsar High School, with the participation of His Excellency, Luk Chumteav, Ladies and Gentlemen, District’s Government working group, Chairman of the District Council, the Governor of BoreiChulsar District, vice president and members of Permanent Committee of the UYFC-Takeo, the Director, Deputy Director of the District Administration, civil servants of the district offices, the three forces, the commune chief, the Principal, teachers, students, and a lot of citizens at Sok An DongKhpous Boreichulsar High School.

His Excellency the President also commended the young people of Sok An DongKhpous Boreichulsar High School, who were able to memorize the National Anthem (honoring the flag of the Kingdom of Cambodia) and the Khmer genealogy, and sang it directly at the opening ceremony of the Sangkan Festival of Sok An DongKhpous Boreichulsar High School.

In the afternoon of April 6, 2025

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts