ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងតំណាងក្រសួង ស្ថាប័ន លោកស្រី Chanida Klyphum ប្រធានផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន TikTok ប្រចាំអាស៊ីអាគ្នេយ៍ និងសហការី ព្រមទាំងអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងសាធារណជន សរុបប្រមាណ ២៥០នាក់ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
H.E. Sok Puthyvuth, attends the Opening Ceremony of the Seminar on Online Safety and TikTok Guidelines
Phnom Penh: H.E. Sok Puthyvuth, Secretary of State of the Ministry of Post and Telecommunications, attended the Opening Ceremony of the Seminar on Online Safety and TikTok Guidelines
, under the high presidency of H.E. Chea Vandeth, Minister of Post and Telecommunications, with the participation of H.E., Luk Chumteav, the Ministry’s leaders and representatives of ministries and institutions, Ms. Chanida Klyphum, Head of Public Policy of TikTok for Southeast Asia and colleagues, as well as journalists, content producers and the public, a total of approximately 250 people, at the Ministry of Post and Telecommunications.
In the morning of March 19, 2025.

