ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងតាមដានការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣
—- [ENGLISH BELOW] —-
តាកែវ៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង និង ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងតាមដានការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន និងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៤ គណៈកម្មាធិការគណបក្សស្រុកទ្រាំង គណៈកម្មាធិការគណបក្សឃុំទាំង១៤ និងប្រធានក្រុមការងារការិយាល័យបោះឆ្នោះទូទាំងស្រុក នៅស្នាក់ការគណបក្សស្រុកទ្រាំង។
H.E. Dr. Sok Pheng and H.E. Sok Puthyvuth Chair a Meeting to Review and Monitor the Work Towards the 7th National Assembly Election of 2023
—-
Takeo: H.E. Dr. Sok Pheng, Member of the Central Committee of the Cambodian People’s Party (CPP) and Chairman of the Working Group Traing District, and H.E. Sok Puthyvuth, Member of the Central Committee of the Cambodian People’s Party (CPP) and Deputy Chairman of the Working Group Traing District, Takeo Province, chaired a meeting to review and monitor the work towards the 7th National Assembly Election 2023, with the participation of His Excellency, Lok Chumteav, Ladies and Gentlemen, Chairman and Deputy Chairman of the Party Working Group 14 commune, Traing district party committee, 14 commune party committees and district election team chairpersons at CPP Traing office.
In the morning of January 26, 2023.