,

ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមសិក្ខាសាលាស្តីពី Building National Spatial Data Infrastructure

NSM-SPV Avatar

ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមសិក្ខាសាលាស្តីពី Building National Spatial Data Infrastructure

—[ENGLISH BELOW]—

ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមសិក្ខាសាលាស្តីពី Building National Spatial Data Infrastructure ដែលប្រព្រឹត្តទៅពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ រៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី និងក្រុមហ៊ុនLXកូរ៉េ ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងវិទ្យាស្ថានស្រាវជ្រាវរបស់កូរ៉េ និងប្រទេសកំពុងអភិវឌ្ឍ។

សិក្ខាសាលានេះធ្វើឡើងដើម្បីចែករំលែកចំណេះដឹងលើការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យលំហជាតិ សម្រាប់គ្រប់គ្រង និងការវាយតម្លៃដីធ្លី ដោយមានការចែករំលែកពីបទពិសោធន៍លើការរៀបចំនិងអនុវត្តពីអ្នកជំនាញមកពីសាធារណរដ្ឋកូរ៉េ និងប្រទេសមួយចំនួនទៀត។ ជាមួយគ្នានេះ គណ:ប្រតិភូក៏បានចូលរួមទស្សនកិច្ចសិក្សានៅសារមន្ទីរផែនទីជាតិកូរ៉េ សារមន្ទីរប្រវត្តិសាស្ត្រសេអ៊ូល និងចូលរួមពិព័រណ៍ភូមិសាស្ត្រឆ្លាត ២០២២ (Smart Geo Expo2022) ផងដែរ។

H.E. Sok Puthyvuth Leads a Delegation of the Ministry of Post and Telecommunications to Attend a ADB-LX Workshop on Building National Spatial Data Infrastructure from 31 October to 4 November 2022 in Seoul, Republic of Korea with participation of delegates from representatives of governments, institutions, private sector and academia from Korea and developing countries. The delegates also do site visits to national map museum and Seoul history museum and also attended Smart Geo Expo 2022.

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts