ថ្ងៃនេះ ជាខួបគម្រប់១០ ព្រះវស្សានៃការសោយព្រះទីវង្គតនៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួតនៃយើង ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបីតាឯកតាជ្យ បូរណភាពទឹកដី និងឯកភាពជាតិ «ព្រះបរមរតនកោដ្ឋ»។ ទោះបីជាព្រះវរកាយរបស់ព្រះអង្គបានឃ្លាតឆ្ងាយពីកូនចៅ ចៅទួតយ៉ាងណាក្តី តែការចងចាំពីព្រះមហាករុណាទិគុណ និងព្រះរាជបូជនីយកិច្ចនៃអង្គសម្តេចឪដើម្បីបុព្វហេតុជាតិ មាតុភូមិ នៅតែស្ថិតក្នុងក្រឳបេះដូងរបស់ទូលបង្គំយើងខ្ញុំជានិច្ចនិរន្តន៍។
ទូលព្រះបង្គំ ក្រុមគ្រួសារ ព្រមទាំងសហការី សូមថ្វាយព្រះរាជកុសលដល់ដួងព្រះវិញ្ញាណក្ខ័ន្ធ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបីតាឯកតាជ្យ បូរណភាពទឹកដី និងឯកភាពជាតិ «ព្រះបរមរតនកោដ្ឋ» ស្តេចយាងគង់ក្នុងព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។