,

នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបើកកិច្ចប្រជុំរបស់ខ្លួន ក្រោមការដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក.

NSM-SPV Avatar

នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបើកកិច្ចប្រជុំរបស់ខ្លួន ក្រោមការដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ដើម្បីពិនិត្យ ពិភាក្សា លើរបៀបវារៈ ចម្បងមួយចំនួន ក្នុងនោះរួមមានការត្រៀមខ្លួនឆ្ពោះទៅកាន់ការរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេស ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខឆាប់ៗនេះ។ កិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តទៅដោយផ្ទាល់នៅមជ្ឈមណ្ឌលម៉ានី នៃអគារ The KAMPUS និងតាមរយៈប្រព័ន្ធប្រជុំZOOM។

សូមជម្រាបជូនដែរថា យោងតាមលក្ខន្តិកៈសហភាពសហព័ន្ធយុវជនកម្ពុជា គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គឺជាអង្គភាពមួយដែលធានានូវការងារជាអចិន្រ្តៃយ៍របស់ ស.ស.យ.ក. ចន្លោះសម័យប្រជុំគណៈកម្មាធិការកណ្តាលនីមួយៗ។ ទន្ទឹមនេះ យោងប្រការ ៤ នៃបទបញ្ជាផ្ទៃក្នុងនៃ ស.ស.យ.ក. បានចែងថា មហាសន្និបាតតំណាងទូទាំងប្រទេស ជាអង្គការខ្ពស់បំផុតរបស់ ស.ស.យ.ក. ធ្វើការប្រជុំសាមញ្ញ ៥ ឆ្នាំម្តង ដើម្បីពិភាក្សាលើរបាយការណ៍ស្ដីពីសកម្មភាពការងារកន្លងមករបស់ ស.ស.យ.ក. និង និងលើកទិសដៅសម្រាប់អនុវត្តបន្ត។

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts