ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងពិនិត្យរបាយការណ៍វឌ្ឍនភាពកិច្ចសហប្រតិបត្តិការកម្ពុជា ចិន
—-
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងពិនិត្យរបាយការណ៍វឌ្ឍនភាពកិច្ចសហប្រតិបត្តិការកម្ពុជា ចិន ដោយមានការចូលរួមពីអគ្គនាយក អគ្គនាយករង និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។