ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់រវាងក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ ជាមួយក្រសួងសេដ្ឋកិច្ចនិងសង្គមឌីជីថលនៃព្រះរាជាណាចក្រថៃ
—-
រាជធានីភ្នំពេញ៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់រវាងក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ ជាមួយក្រសួងសេដ្ឋកិច្ចនិងសង្គមឌីជីថលនៃព្រះរាជាណាចក្រថៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តម Chaiwut Thanakamanusorn រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមកិច្ចឌីជីថល នៃព្រះរាជាណាចក្រថៃ ដោយមានការចូលរួមពី ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា តំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីរាជការនៃក្រសួងទាំងពីរ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។