,

ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំបន្តស្តីពីមជ្ឈមណ្ឌលទិន្នន័យជាតិ

NSM-SPV Avatar

ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំបន្តស្តីពីមជ្ឈមណ្ឌលទិន្នន័យជាតិ

—-

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្តស្តីពីមជ្ឈមណ្ឌលទិន្នន័យជាតិ ដោយប្រើបច្ចេកវិទ្យាក្លោដសម្រាប់បម្រើជាសេវាហេដ្ឋារចនាសម្ព័ន្ធ ថ្នាល សុសវែរ និងទិន្នន័យ រួមទាំងសេវាវិភាគទិន្នន័យនិងទិន្នន័យធំ (Big Data) សម្រាប់គាំទ្រដល់អភិបាលកិច្ច និងការសម្រេចចិត្តរបស់ក្រសួងស្ថាប័ន សំដៅកាត់បន្ថយចំណាយ ការពារសុវត្ថិភាពលើទិន្នន័យ និងបង្កើនប្រសិទ្ធភាពនិងផលិតភាពការងារ ស្របតាមទិសដៅដែលបានដាក់ចេញដោយគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។

កិច្ចប្រជុំត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងតំណាងក្រុមហ៊ុនហួវៃ (Huawei)។

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts