ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)
—-
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជួបពិភាក្សាការងារជាមួយតំណាងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) អំពីលទ្ធភាពរបស់ប្រទេសកម្ពុជា ជាប្រទេសសាកល្បងដំបូងគេ (First Pilot Country) សម្រាប់ Partner2Connect Digital Coalition ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។