ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការផ្តល់យោបល់របស់ក្រសួងយុត្តិធម៌ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ ការគ្រប់គ្រង និងការបែងចែកវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ
—-
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការផ្តល់យោបល់របស់ក្រសួងយុត្តិធម៌ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ ការគ្រប់គ្រង និងការបែងចែកវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។