ឯកឧត្ដម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមក្នុងពិធី «រំលឹកខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត»
—-
ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធាន ស.ស.យ.ក. ខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងពិធី «រំលឹកខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម ផាម មិញជិញ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមពី សមាជិក សមាជិកា ស.ស.យ.ក. ខេត្តតាកែវ ចំនួន ១១៨នាក់ នៅតំបន់កោះថ្ម (ភូមិសាស្រ្តតំបន់ X16) ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។