ឯកឧត្ដម សុខ ពុទ្ធិវុធ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលលើកទី១ ជូនដល់សមាជិក សមាជិកា ស.ស.យ.ក. ខេត្តតាកែវដែលត្រៀមចូលរួមសង្កេតការណ៍ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
—-
តាកែវ៖ ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលលើកទី១ ជូនដល់សមាជិក សមាជិកា ស.ស.យ.ក. ខេត្តតាកែវ ដែលត្រៀមចូលរួមសង្កេតការណ៍ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី នាង កញ្ញា សមាជិកគណៈកម្មាធិការខេត្ត ប្រធាន ស.ស.យ.ក.ក្រុង និង សមាជិក សមាជិកា លេខាធិការដ្ឋាន ស.ស.យ.ក. ខេត្តតាកែវ និងសមាជិក សមាជិកា ស.ស.យ.ក.ដែលត្រៀមចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិទូទាំងខេត្តតាកែវ តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom)។