ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមកម្មវិធីបុណ្យខួបគម្រប់១ឆ្នាំ នៃមរណភាពម្តាយរបស់សមាជិកសកម្ម ស.ស.យ.ក. ខេត្តតាកែវ
—-
ល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធាន ស.ស.យ.ក. ខេត្តតាកែវ បានអញ្ជើញចូលរួមកម្មវិធីបុណ្យខួបគម្រប់១ឆ្នាំ នៃមរណភាពរបស់ ឧបាសិកា វង ផាន ដែលត្រូវជាម្តាយបង្កើតរបស់ លោក និន បូរ៉ា សមាជិកសកម្ម ស.ស.យ.ក. ខេត្តតាកែវ ថ្នាក់ខេត្ត នៅភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។