ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំក្រុមការងារសេដ្ឋកិច្ចឌីជីថលលើកទីពីរ ក្រោមក្របខណ្ឌនៃកិច្ចប្រជុំប្រទេស G20
—-
ឥណ្ឌូនេស៊ី៖ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជេីញដឹកនាំប្រតិភូកម្ពុជា មកពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ចូលរួមកិច្ចប្រជុំក្រុមការងារសេដ្ឋកិច្ចឌីជីថលលើកទីពីរ ក្រោមក្របខណ្ឌនៃកិច្ចប្រជុំប្រទេស G20 ដោយមានការចូលរួមពីប្រទេសជាសមាជិក G20 តំណាងអាស៊ាន(កម្ពុជា) សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងអង្គការសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) នៅទីក្រុងចូកចាកាតានៃសាធារណរដ្ឋឥណ្ឌូនេស៊ី។