ឯកឧត្ដម សុខ ពុទ្ធិវុធ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីគម្រោងកម្មវិធី «មនសិការពលរដ្ឋល្អ»
—-
រាជធានីភ្នំពេញ៖ ល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីគម្រោងកម្មវិធី «មនសិការពលរដ្ឋល្អ» ដោយមានការចូលរួមពី សមាជិកគណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិក សមាជិកាលេខាធិការដ្ឋាន ស.ស.យ.ក. ខេត្តតាកែវ តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom)។