ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារនិងទិសដៅឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ នៅក្នុងស្រុកទ្រាំង អាណត្តិទី៥ ឆ្នាំ២០២២
—-
រាជធានីភ្នំពេញ៖ យប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ និងទិសដៅឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ នៅក្នុងស្រុកទ្រាំង អាណត្តិទី៥ ឆ្នាំ២០២២។ ក្នុងនោះ ឯកឧត្តម ជាង សុភ័ក្រ សហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអង្គខ្នុរ និងក្រុមការងារ បានធ្វើបទបង្ហាញស្ដីអំពីបទពិសោធនិងលទ្ធផលបោះឆ្នោតកន្លងមកនិងផែនការឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំអង្គខ្នុរ ឆ្នាំ២០២២ និងដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom។