,

ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារនិងទិសដៅឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ នៅក្នុងស្រុកទ្រាំង អាណត្តិទី៥ ឆ្នាំ២០២២

NSM-SPV Avatar

ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារនិងទិសដៅឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ នៅក្នុងស្រុកទ្រាំង អាណត្តិទី៥ ឆ្នាំ២០២២

—-

រាជធានីភ្នំពេញ៖ យប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ និងទិសដៅឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ នៅក្នុងស្រុកទ្រាំង អាណត្តិទី៥ ឆ្នាំ២០២២។ ក្នុងនោះ ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរនាម និងក្រុមការងារ ព្រមទាំង ឯកឧត្តម អាំង សុផានិត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្មោង និងក្រុមការងារ បានធ្វើបទបង្ហាញស្ដីពីបទពិសោធនៃការបោះឆ្នោតកន្លងមកនិងផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំរនាម និងឃុំស្មោង អាណត្តិទី៥ ឆ្នាំ២០២២ និងដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom។

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts