ឯកឧត្ដម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារសិក្សា ផ្លូវបេតុង និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ សុខ អាន ដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។
—-
តាកែវ៖ ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធាន ស.ស.យ.ក. ខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារសិក្សាចំនួន១ខ្នង ស្មើនឹង៦បន្ទប់ ផ្លូវបេតុងមួយខ្សែប្រវែង១២០ម៉ែត្រ និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ សុខ អាន ដូងខ្ពស់ ស្ថិតនៅភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមឧត្ដមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការជុំវិញខេត្ត សប្បុរសជន លោកយាយ លោកតា យុវជន ស.ស.យ.ក. យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។