ឯកឧត្ដម សុខ ពុទ្ធិវុធ អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់ ស.ស.យ.ក. ខេត្តតាកែវ
—-
រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់ ស.ស.យ.ក. ខេត្តតាកែវ ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី នាង កញ្ញា ប្រធាន អនុប្រធាន សមាជិក សមាជិកា លេខាធិការដ្ឋាន ស.ស.យ.ក. ខេត្តតាកែវ និងប្រធាន អនុប្រធាន និងសមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការ ស.ស.យ.ក. ក្រុង ស្រុក តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom)។