ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥
—-
រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។