សម្តេចតេជោនាយករដ្ឋមន្ត្រីអនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន Huawei ប្រចាំតំបន់ប៉ាស៊ីហ្វិកចូលជួបសម្តែងការគួរសម។
—-
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក លីន បៃហ្វេង ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់ប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបសម្តែងការគួរសមនេះ មានការចូលរួមពី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅវិមានសន្តិភាព។