ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមកិច្ចប្រជុំសំណេះសំណាលជាមួយមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
—-
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំសំណេះសំណាលជាមួយមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដែលមានឋានៈចាប់ពីអនុប្រធាននាយកដ្ឋានឡើងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។