,

ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល

NSM-SPV Avatar

ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល និងបើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំដំណើរការលំហូរការងារសម្រាប់អភិវឌ្ឍប្រព័ន្ធឌីជីថល។

—-

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល និងបើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំដំណើរការលំហូរការងារសម្រាប់អភិវឌ្ឍប្រព័ន្ធឌីជីថល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ពិធីនេះមានការចូលរួមពីឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ថ្នាក់ដឹកនាំមន្ត្រីជំនាញតំណាងក្រសួងស្ថាប័ន និង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្ត្រីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងតាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts