ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជេីញចូលរួមក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាអេយូភីភី (AUPP TECHNOLOGY CENTER – ATC)
—-
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជេីញចូលរួមក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាអេយូភីភី (AUPP TECHNOLOGY CENTER – ATC) នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានអប់រំ ព្រមទាំងភ្ញៀវកិត្តិយស។