ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលកាងារយុវជនគណបក្សប្រជាជនកម្ពុជា ឆ្នាំ២០២១ និងលើកទិសដៅកាងារ ឆ្នាំ២០២២
—-
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានផ្នែកផែនការយុទ្ធសាស្រ្តនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលកាងារយុវជនគណបក្សប្រជាជនកម្ពុជា ឆ្នាំ២០២១ និងលើកទិសដៅកាងារ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។