ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទស្តីពី Techfin Future
—-[ENGLISH BELOW]—-
រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទស្តីពី Techfin Future ដោយមានការអញ្ជើញចូលរួមពី អ្នកជំនាញឌីជីថល តំណាងក្រុមហ៊ុន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ នៅសណ្ឋាគារ Sun&Moon Riverside។
វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា ហិរញ្ញវត្ថុ និងធុរកិច្ចរវាងកម្ពុជា ឥណ្ឌា និងសិង្ហបុរី។ បន្ថែមពីនេះ បច្ចេកវិទ្យាឌីជីថលបាននិងកំពុងក្លាយជាកាតាលីករក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
*
H.E. Sok Puthyvuth Delivers a Keynote Address at Techfin Future Conference
—-
Phnom Penh: H.E. Sok Puthyvuth, Secretary of State of the Ministry of Post and Telecommunications, delivered a keynote address at the Techfin Future Conference with the participation of digital experts, company representatives and national and international guests at Sun & Moon Riverside Hotel.
The forum is designed to promote and enhance technological, financial and business cooperation between Cambodia, India and Singapore. In addition, digital technology has been becoming a catalyst for Cambodia’s economic growth to become a high middle-income country by 2030 and a high-income country by 2050.
June 8, 2023.