,

ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា

NSM-SPV Avatar

ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាដែលទទួលមេគោប្រវាស់ក្នុងកម្មវិធីប្រវាស់គោរបស់សម្តេចវិបុលបញ្ញា សុខ អាន

—- [ENGLISH BELOW] —-

តាកែវ៖ ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង បានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាលសមាជិកគណបក្សប្រជាជនកម្ពុជាដែលទទួលមេគោប្រវាស់ក្នុងកម្មវិធីប្រវាស់គោរបស់សម្តេចវិបុលបញ្ញា សុខ អាន ដោយមានការចូលរួមពី ឯកឧត្តម លោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ប្រធាន សហប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៤ គណៈកម្មាធិការគណបក្សស្រុកទ្រាំង គណៈកម្មាធិការគណបក្សឃុំទាំង១៤ ក្រុមការងារគ្រប់គ្រងគម្រោងប្រវាស់គោ របស់សម្តេចវិបុលបញ្ញា សុខ អាន និងត្រួតពិនិត្យ គ្រប់គ្រង ថែរក្សាទ្រព្យសម្បត្តិគណបក្សទូទាំងស្រុកទ្រាំង និងសមាជិកគណបក្ស សរុបចំនួន ២៧៧នាក់ នៅស្នាក់ការគណបក្សស្រុកទ្រាំង។

នៅឆ្នាំ២០១០ គោពូជដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចវិបុលបញ្ញា សុខ អាន ចំនួន៦០ក្បាលត្រូវបានផ្តល់ជូនសមាជិកបក្សក្នុងស្រុកទ្រាំង រហូតមកដល់ខែមិថុនា ឆ្នាំ២០២៣ ចំនួនគោបានកេីនឡេីងដល់ ៣៨០ក្បាល ដែលក្នុងនោះ គោចំនួន២៧០ក្បាល ត្រូវបានប្រវាស់ជូនសមាជិកបក្សចំនួន ២២៨គ្រួសារ និងគោចំនួន ១១០ក្បាល ត្រូវបានប្រគល់ផ្តាច់ជូនសមាជិកបក្សចំនួន១១០គ្រួសារ នៅឃុំទាំង១៤ ក្នុងស្រុកទ្រាំង។

****

H.E. Dr. Med. Sok Pheng and H.E. Sok Puthyvuth Presided over a gathering with members of the Cambodian People’s Party (CPP) who received the cows in the cattle measuring program of Samdech Vibol Panha Sok An

—-

Takeo: H.E Dr. Med. Sok Pheng and H.E. Sok Puthyvuth, Members of the Central Committee of the Cambodian People’s Party and Co-Chairs of the Traing District Local Party Working Group, gathering with members of the Cambodian People’s Party (CPP) who received the cows in the cattle measuring program of Samdech Vibol Panha Sok An, with the participation of His Excellencies, Ladies and Gentlemen, Vice Chairman of the Party Working Group, Traing District Chairman, Co-Chair and members of the 14 Commune Party Working Group, Traing District Party Committee, Party Committee in all 14 communes, Samdech Vibol Panha Sok An’s cattle management project, management team inspected and maintained party property throughout Traing district and a total of 277 party members at CPP Traing district.

In 2010, 60 cows, a precious gift from Samdech Vibol Panha Sok An, were given to local party members, until June 2023, 380 cows were fed, of which 270 cows Measured to 228 party members and 110 cows were handed over to 110 party members in 14 communes in Traing district.

In the morning of June 10, 2023.

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts