,

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញអម ឯកឧត្តម ហ៊ុន ម៉ានី ចូលរួមក្នុងព្រះរាជសវនការសម្តែងការគួរសម និងថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ

NSM-SPV Avatar

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញអម ឯកឧត្តម ហ៊ុន ម៉ានី ចូលរួមក្នុងព្រះរាជសវនការសម្តែងការគួរសម និងថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

—- [ENGLISH BELOW] —-

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានអញ្ជើញអម ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមក្នុងព្រះរាជសវនការសម្តែងការគួរសម និងថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង។

សូមក្រាបថ្វាយអំណរព្រះរាជគុណ យ៉ាងជ្រាលជ្រៅបំផុត ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ចំនួន ១០.០០០ ដុល្លារអាមេរិក ដល់ ស.ស.យ.ក. ដើម្បីប្រើប្រាស់ក្នុងបេសកកម្មរបស់ខ្លួន។ ព្រះរាជទានដ៏ថ្លៃថ្លា វិសេសវិសាលនេះបានបញ្ជាក់យ៉ាងច្បាស់នូវទឹកព្រះទ័យដ៏សប្បុរសនៃអង្គសម្តេចយាយ ដែលតែងតែគិតគូរ និងគាំទ្រសកម្មភាពរបស់កូនចៅ ចៅទួតជាយុវជន។

នាឱកាសនៃការឈានចូលមកដល់នៃព្រះរាជពិធីចម្រើនជន្មាយុសម្តេចយាយ គម្រប់ ៨៧ យាងចូល ៨៨ ព្រះវស្សា ទូលបង្គំយេីងខ្ញុំជា កូន ចៅ សូមក្រាបថ្វាយព្រះរាជសព្ទសាធុការពរជ័យ សិរីវឌ្ឍនា សូមមានព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ព្រះសុខភាពបរិបូរណ៍ និងព្រះកាយពលមាំមួន ដើម្បីគង់ប្រថាប់ជាម្លប់ដល់កូនចៅ ចៅទួតអស់កាលដ៏យូរអង្វែងតទៅ។

****

H.E. Sok Puthyvuth accompanied H.E. Hun Many to attends the Royal Hearing and pay tribute to Her Majesty Queen Norodom Monineath Sihanouk, Queen Mother of Cambodia in Freedom, Dignity, and Happiness the Highest Shrine.

—-

Phnom Penh: H.E. Sok Puthyvuth, President of the Union of Youth Federations of Cambodia-Takeo Province, accompanied H.E. Hun Many, President of the Union of Youth Federations of Cambodia to attend the Royal Hearing and pay tribute to Her Majesty Queen Norodom Monineath Sihanouk, The Queen Mother of Cambodia in Freedom, Dignity, and Happiness the highest shrine in the Royal Palace.

I would like to express my deepest gratitude to Her Majesty Queen Norodom Monineath Sihanouk, The Queen Mother of Cambodia in Freedom, Dignity and Happiness, the highest shrine that Her Majesty the Queen is willing to donate $ 10,000 to the UYFC to use in its mission. This noble gift clearly confirms the generosity of the Queen Mother, who always thinks and supports the activities of her grandchildren and great-grandchildren as young people.

On the occasion of upcoming of the Royal Ceremony to celebrate The Queen’s birthday 87 years old, we, our children, would like to bow down to her Majesty the queen and wish her a longevity, abundant health to live in the shadow of grandchildren and great-grandchildren for a long time to come.

In the afternoon of June 12, 2023.

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts