,

ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុងពិធីបេីកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ស្ថិតក្នុងឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ

NSM-SPV Avatar

ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុងពិធីបេីកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ស្ថិតក្នុងឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ

—- [ENGLISH BELOW] —-

តាកែវ៖ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង និង ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាសហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង បានអញ្ជើញជាអធិបតីក្នុងពិធីបេីកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៦២៥ម៉ែត្រ ដែលជាគម្រោងរបស់រដ្ឋបាលស្រុកទ្រាំង ស្ថិតនៅភូមិស្វាយ ឃុំធ្លក ស្រុកទ្រាំង ខេត្តកែវ ដោយមានការចូលរួមពី ឯកឧត្តម លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង ប្រធាន អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១៤ ប្រធាននិងសមាជិកក្រុមប្រឹក្សាស្រុកទ្រាំង គណៈអភិបាល និងមន្ត្រីនៃរដ្ឋបាលស្រុកទ្រាំង កងកម្លាំងមានសមត្ថកិច្ច ប្រធានក្រុមប្រឹក្សាឃុំទាំង១៤ មេភូមិ ប្រជាការពារភូមិ និងប្រជាពលរដ្ឋ ប្រមាណ ៣២០នាក់។

****

H.E. Dr. Med. Sok Pheng and H.E. Sok Puthyvuth Preside Over a Groundbreaking Ceremony for a Concrete Road in Thlok Commune, Traing District, Takeo Province

—-

Takeo: H.E. Dr. Med. Sok Pheng, Secretary of State of the Ministry of Health and Co-Chair of the Royal Government Working Group for Traing District and H.E. Sok Puthyvuth, Secretary of State of the Ministry of Post and Telecommunications and Co-Chair of the Royal Government Working Group on Traing District presided over the groundbreaking ceremony for the construction of a 625-meter concrete road, a project of Treang District Administration, located in Svay Village, Thlok Commune, Traing District, Takeo Province, with the participation of Excellencies, Ladies and Gentlemen, Vice-Chairmen and members of the Royal Government Working Group 14 communes, Chairman and members of Traing District Council, Board of Governors and officials of Traing District Administration, Chairman of 14 Commune Councils, village chiefs, village security guards and villagers around 320 people.

In the morning of June 15, 2023.

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts