,

ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជេីញចូលរួមក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅខេត្តតាកែវ

NSM-SPV Avatar

ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជេីញចូលរួមក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅខេត្តតាកែវ

—- [ENGLISH BELOW] —-

តាកែវ៖ ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង បានអញ្ជេីញចូលរួមក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកម្មាធិការគណបក្សខេត្តតាកែវ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក គណៈកម្មាធិការគណបក្សស្រុក និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សរុបចំនួន ៣០០០នាក់ មកពីស្រុកចំនួន៤ រួមមាន ស្រុកទ្រាំង ស្រុកគិរីវង់ ស្រុកកោះអណ្ដែត និងស្រុកបូរីជលសារ នៅសួនច្បារវប្បធម៌ សម្ដេចវិបុលបញ្ញា សុខ អាន ស្ថិតក្នុងស្រុកគិរីវង់ ខេត្តតាកែវ។

****

H.E. Dr. Med. Sok Pheng and H.E. Sok Puthyvuth Participate in the Opening Ceremony of the 7th National Assembly Election Campaign 2023 in Takeo Province

—-

Takeo: H.E. Dr. Med. Sok Pheng and H.E. Sok Puthyvuth, Member of the Central Committee of the Cambodian People’s Party and Co-Chairs of the Traing District Local Party Working Group, Participate in the Opening Ceremony of the 7th National Assembly Election Campaign 2023 in Takeo Province, under the high presidency of His Excellency Dr. Bin Chin, Member of the Standing Committee of the Central Committee of the Cambodian People’s Party and Chairman of the Working Group of the Takeo Provincial Party, with the participation of His Excellency, Lok Chumteav, Ladies and Gentlemen, Party Committee Takeo Province: District Party Working Group, District Party Committee, and a total of 3,000 CPP members from four districts, including Traing, Kirivong, Koh Andet and Borey Chulsar districts, at the Samdech Vibol Panha Sok An Cultural Park in the district. Kirivong, Takeo Province.

In the morning of July 1, 2023.

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts